AUG, 2019

Popular: Pre-Registration Fact Sheet Gallery

Home / Media Center / Latest News / CIMIF & CTG គឺជាព្រឹត្តិការណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា

Latest News

 

CIMIF & CTG គឺជាព្រឹត្តិការណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា

Release Date: July 21, 2017

 

 

ការតាំងពិព័រណ៍ក្នុងឆ្នាំ២០១៧​ អំពីឧស្សាហកម្មគ្រឿងយន្ដកម្ពុជាអន្ដរជាតិ (CIMIF) និងឧស្សាហកម្មសម្លៀកបំពាក់ & វាយនភ័ណ្ឌកម្ពុជាអន្ដរជាតិ (CTG)​ នឹងប្រារព្ធធ្វើឡើងដំណាលគ្នាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី​ ​២៨ ខែសីហា នៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងបង្ហាញទាំងពីរនេះនឹងរួមមានអ្នកតាំងពិព័ណ៍ចំនួន ១៧៥ ក្រុមហ៊ុន មកពី ១៤ ប្រទេសនិងតំបន់​ ដែលមានដូចជា កម្ពុជា ប៊ុលហ្គារី ចិន អាហ្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ តៃវ៉ាន់ ថៃ និង វៀតណាម ដើម្បីបង្ហាញពីផលិតផលប្រកបដោយភាពច្នៃប្រឌិតនិងដំណោះស្រាយល្អប្រសើរនូវស្តង់ចំនួន 200 ។

ដោយមានការរៀបចំដោយ​ក្រហ៊ុន Yorkers Trade & Marketing Service Co., Ltd ព្រឹត្តិការណ៍ដ៏ធំនេះមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និង​វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានការសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា ​(CCC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងជាពិសេសត្រូវបានគាំទ្រជាផ្លូវការដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។​

 

វេទិកាជំនួញពាណិជ្ជកម្មតែមួយគត់សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ​

ការតាំងពិព័ណ៏ទាំងពីរនេះបានរួមបញ្ចូលសមាសធាតុសំខាន់ៗទាំងអស់នៅក្នុងវិស័យឧស្សាហកម្ម មានដូចជា៖ ជ័រប្លាស្ទិច និងកៅស៊ូ, ការបោះពុម្ព, ការវេចខ្ចប់,​ ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,​ គ្រឿងបន្លាស់រថយន្ដ, វិស្វកម្មថាមពល និងអគ្គីសនី, និងសម្លៀកបំពាក់​ & វាយនភ័ណ្ឌ។ ជាមួយនឹងវត្តមានអ្នកតាំងពិព័រណ៍ដ៏មានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនក្រុមហ៊ុន អ្នកជំនួញនិងអ្នកទស្សនាអាចរកឃើញអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតសម្រាប់ពួកគេ នូវផលិតផលដែលពួកគេត្រូវការនៅក្នុងវិស័យនេះតាមរយៈវេទិកាជំនួញពាណិជ្ជកម្មមួយនេះ។

បន្ថែមលើនេះ សមាគមឧស្សាហកម្មនៅតៃវ៉ាន់បានបង្ហាញការគាំទ្រយ៉ាងអស្ចារ្យសំរាប់ការតាំងបង្ហាញនេះ តាមរយៈការដឹកនាំសមាជិកសំខាន់ៗរបស់គេដើម្បីចូលរួមការតាំងពិព័ណ៍នេះ ដែលរួមមាន សមាគមរោងចក្រផលិតអគ្គិសនី និងអគ្គីសនីតៃវ៉ាន់ (TEEMA) សមាគមអ្នកផលិតរថយន្តដឹកជញ្ជូនតៃវ៉ាន់ (TVMA) និងវិទ្យាស្ថានស្រាវជ្រាវវាយនភ័ណ្ឌតៃវ៉ាន់ (TTRI) ។

 

យីហោល្បីៗនៅទូទាំងពិភពលោកនឹងជួបជុំគ្នានៅក្រោមដំបូលតែមួយ

យីហោអន្តរជាតិជាច្រើនកំពុងចាប់យកទីផ្សាររីកចម្រើននេះនៅពេលប្រទេសកម្ពុជាកំពុងរីកចម្រើន និងជាទីផ្សារវិនិយោគដ៏គួរឱ្យទាក់ទាញនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើន។ ក្នុងចំណោមពិព័រណ៍គួរឱ្យកត់សម្គាល់នៅ CIMIF ឆ្នាំនេះគឺក្រុមហ៊ុន RIECKERMANN ដែលជាក្រុមហ៊ុនផលិតនិងឯកទេសខាងការបោះពុម្ពនិងការវេចខ្ចប់គ្រឿងម៉ាស៊ីនសម្រាប់ម្ហូបអាហារឱសថនិងគ្រឿងកែសម្ផស្ស ហើយក្រុមហ៊ុន RMA ដែលជាអ្នកផលិតនូវផលិតផលចម្រុះក្នុងវិស័យរថយន្តនិងកសិកម្ម បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញ Forklifts សម្រាប់ការប្រើប្រាស់បានយ៉ាងច្រើន, និងក្រុមហ៊ុន BALEV ដែលជាក្រុមហ៊ុនប៊ុលហ្គារីត្រូវបានគេស្គាល់ផងដែរសម្រាប់ការផលិតម៉ាស៊ីនត្រជាក់ខ្យល់។

សូមបញ្ជាក់ផងដែរថាយីហោអន្តរជាតិល្បីៗ ជាច្រើនបង្ហាញពីម៉ាស៊ីនកែច្នៃប្លាស្ទិកដែលមានគុណភាពខ្ពស់និងផលិតផលដែលបំពេញតម្រូវការទីផ្សារនៅកម្ពុជា។ ការតាំងពិព័រណ៍នេះរួមមានម៉ាស៊ីនវាយប្លាស្ទិកដែលតាំងបង្ហាញដោយក្រុមហ៊ុន EVERPLAST ម៉ាស៊ីនផលិតកាបូបផ្លាស្ទិក​ បង្ហាញដោយក្រុមហ៊ុន CHAO WEI ម៉ាស៊ីនផ្លុំ​  PET ពីក្រុមហ៊ុន KEENPRO ម៉ាស៊ីនបោះពុម្ព PET ពី DAELONG និងម៉ាស៊ីនបោះពុម្ពបញ្ចូលប្លាស្ទិកពីក្រុមហ៊ុន CHESO និងមានការតាំងបង្ហាញជាច្រើនទៀត។

ចំនែក CTG វិញ នឹងបង្ហាញពីបរិបទនៃឧបករណ៍បរិក្ខារបច្ចេកវិទ្យានិងសេវាកម្មជាច្រើនដែលទាក់ទងនឹងដំណើរការវាយនភ័ណ្ឌនិងសម្លៀកបំពាក់ទាំងអស់និងទិដ្ឋភាពផលិតកម្ម។ ក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍សំខាន់ៗ គឺក្រុមហ៊ុន JUKI ដែលជាម៉ាកយីហោឈានមុខគេរបស់ពិភពលោកសម្រាប់ម៉ាស៊ីនដេរគ្រប់ប្រភេទនិងក្រុមហ៊ុន HAN-BOND ដែលនឹងផ្តល់ជូននូវការបង្ហាញផ្ទាល់នូវម៉ាស៊ីនកាត់និងម៉ាស៊ីនគំនូរអុបទិក។

 

ពង្រីកការប្រកួតប្រជែងគ្រប់វិស័យក្នុងប្រទេសកម្ពុជា

ថ្វីបើមានលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំក៏ដោយ ក៏ប្រទេសកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដើម្បីដោះស្រាយ។ បញ្ហាធំបំផុតគឺថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានពឹងផ្អែកជាចំបងលើឧស្សាហកម្មដោយប្រើកម្លាំងពលកម្មមួយចំនួន​ ដែលជាហេតុធ្វើឲ្យផលិតផលសម្រេចទទួលបានតម្លៃទាប។​ ដើម្បីជួយដោះស្រាយបញ្ហានេះ CIMIF និង CTG បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរ ដើម្បីបង្កើតវេទិកាពាណិជ្ជកម្មដ៏មានតម្លៃសម្រាប់ភ្ញៀវជំនួញក្នុងស្រុក និងអ្នកតាំងពិព័រណ៍ដែលមានសមត្ថភាពខ្ពស់ ដោយផ្តល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុត និងផលិតផលក្នុងវិស័យឧស្សាហកម្មចម្រុះដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលវាអាចជួយយ៉ាងខ្លាំងក្នុងការជំរុញឲ្យមានឧស្សាហូបនីយកម្មនៅក្នុងប្រទេសកម្ពុជា។

ទស្សនា CIMIF & CTG អ្នកនឹងអាចរកប្រភពដែលបណ្ដុំទៅដោយម៉ាស៊ីនឧស្សាហកម្មដែលមានគុណភាពខ្ពស់ ហើយអ្នកអាចសិក្សាពីការអភិវឌ្ឍន៍ឧស្សាហកម្មចុងក្រោយបំផុត និងជាដៃគូជាមួយអ្នកជំនួញឧស្សាហកម្មសំខាន់ៗ។ ការតាំងពិព័រណ៍ទាំងពីរនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកដើម្បីទទួលបាននូវការផ្សារភ្ជាប់គុណតម្លៃជាសាកល និងចាប់យកជាមួយនឹងការអភិវឌ្ឍឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាទាន់សម័យនិងផ្អែកលើចំណេះដឹងដ៏ខ្ពង់ខ្ពស់។

 

ព័ត៌មានពិព័ណ៍

កាលបរិច្ចេទ៖

ថ្ងៃសុក្រ ទី២៥ - ថ្ងៃអាទិត្យ ទី២៧ ខែសីហា      ម៉ោង ៩៖០០ ព្រឹក ដល់ ៥៖០០ ល្ងាច

ថ្ងៃច័ន្ទ​ ទី២៨ ខែសីហា                                    ម៉ោង ៩៖០០ ព្រឹក ដល់ ៣៖០០ ល្ងាច

ការចូលទស្សនា

 

សំរាប់តែអ្នកជំនួញតែប៉ុណ្ណោះ (មាននាមប័ណ្ណ ឬលិខិតអញ្ចើញ)

សម្គាល់៖ កុមារក្រោមអាយុ១២ឆ្នាំ គឺមិនត្រូវបានអនុញ្ញាតអោយចូលទស្សនាឡើយ

ទីកន្លែង៖ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

អាស័យដ្ឋាន៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កោះពេជ្រ ភ្នំពេញ

ពិធីសម្ភោធ៖ ថ្ងៃសុក្រ ទី២៥ ខែសីហា វេលាម៉ោង ៩៖០០នាទីព្រឹក

 

Back

 

More News

 

 

TOP